iKampuchea_Ninja (2020 Edition)


ពុម្ពអក្សរខ្មែរយូនីកូដ iKampuchea_Ninja  

ត្រូវបានរចនាឡើងវិញដោយ លោក ឆូយ ប៊ុនសុខហេង នៅចុងឆ្នាំ ២០២០ កន្លងនេះ ដោយគូរ និងយកលំនាំទាំងស្រុងនៃម៉ូដអក្សររធំៗរបស់ក្របទំព័រនៃគណនីហ្វេសប៊ុករបស់ លោក Sovichet Tep គឺលោកបានរចនា គូរលេងជាទម្រង់អក្សរខ្មែរ និងសរសេរថា " ទេព សុវិចិត្រ​ " នៅលើ Facebook Cover របស់គាត់ ដែលបានតាំង ឬ Post កាលពី ថ្ងៃទី ០៤ ខែវិច្ឆកា ឆ្នាំ២០១២ (គិតសរុបឆ្នាំលេងៗ គឺ៨ឆ្នាំជាងដែរតើ បើរាប់ជាកូនវិញ គឺកូនកំពុងរៀនថ្នាក់ទី៣ ចូលទី៤ បានហើយ)

ទម្រង់អក្សរនេះ គឺមានលក្ខណៈបែបអក្សរជប៉ុន ទើបខ្ញុំសម្រេចដាក់ឈ្មោះផ្លូវការរបស់ពុម្ពអក្សរនេះ គឺ "នីនចា" តែម្តង ។ សូមអរគុណដល់ លោក ទេព សុវិចិត្រ ដែលបានគាំទ្រ និងអនុញ្ញាតិនៃការរចនាឡើងវិញទាំងស្រុង ។ 


រូបភាពដើម និង ការឯកភាពរចនាឡើងវិញ 





Comments

Archive

Contact Form

Send