iKampuchea_TALOTO (2020 Edition)

ប្រវត្តិខ្លីៗពីក្រោយនៃការរចនា ពុម្ពអក្សរខ្មែរយូនីកូដ iKampuchea_TALOTO (តាឡូតូ)
ត្រូវបានរចនាឡើងវិញដោយ លោក ឆូយ ប៊ុនសុខហេង លើកទី១ ក្នុងឆ្នាំ ២០១៤ ជាការរកឃើញក្របថាសចម្រៀងនេះ តាមរយៈការស្តាប់ចម្រៀងពីដើមៗ ដោយចៃដន្យតាមអ៊ីនថើណែត និងបានគូរជាទម្រង់អក្សរឡើងវិញបែប ឌីជីថល (Digital Font Face) យកលំនាំទាំងស្រុងនៃម៉ូដអក្សររបស់ចំណងជើងមួយ គឺ "ភ្លៀងគ្មានរដូវ" នៅលើថាសចម្រៀងរបស់ផលិតកម្ម "ថាស មាស" ហើយត្រូវបានបញ្ចប់ការងារការរចនានេះដោយជោគជ័យ ជាលើកទី២ នៅក្នុងឆ្នាំ ២០២០ វិញ ។ ក្នុងនោះក៏មានម៉ូដអក្សរមួយទៀត ចំណងជើងបទ "ចម្រៀងបក្សី" ដែលលោកក៏កំពុងព្យាយាមរចនាឡើងវិញបន្តផងដែរ ។ សូមរង់ចាំតាមដាន ...

ហេតុអ្វីបានជាដាក់ឈ្មោះពុម្ពអក្សរថា TALOTO (តាឡូតូ)? តើអ្នកធ្លាប់បានដឹង ឬស្គាល់តាឡូតូទេ?
ដោយលោកមានរូបរាងមាឌដូចទាបស្អិតកំប្លុកកំប្លែង នេះជាហេតុដែលនាំអ្នករចនានឹកឃើញរូបរាងរបស់លោកតូចទាបប្រៀបដូចពុម្ពអក្សររបស់គាត់ យ៉ាងនេះឯង ។
[...] ខាងក្រោមនេះ ជាប្រវតិ្តសង្ខេប លោកតាឡូតូ ឈ្មោះដើម គឺសួន ប៊ូ
យោងទៅតាមមាឌទាបល្អិតរបស់គាត់ តួល្ខោនទាំងនោះបាននាំគ្នាហៅថា «នាយខ្លី»

ទេពកោសល្យកំប្លែង និងកេរ្តិ៍ឈ្មោះរបស់នាយខ្លីបានទាក់ទាញម្ចាស់ផលិតកម្មភាពយន្តឱ្យហៅគាត់ចូលរួមសម្តែងក្នុងរឿងភាពយន្តទៀតផង ។ មិនត្រឹមតែសម្តែងឱ្យផលិតកម្មភាពយន្តដែលធ្វើអាជីវកម្មទេ សូម្បីព្រះមហាក្សត្រក៏ពេញព្រះទ័យឱ្យនាយខ្លីចូលរួមសម្តែងក្នុងខ្សែភាពយន្តរបស់ព្រះអង្គដែរ មិនតែប៉ុណ្ណោះព្រះមហាក្សត្របានដាក់ងារថ្មីឱ្យនាយខ្លីថា «ឡូតូ» ដែលមហាជនស្គាល់ឈ្មោះនេះរហូតមក ។
បន្តមកជារូបភាពខ្លះៗ នៃការរចនាពុម្ពអក្សរដំបូងក្នុងឆ្នាំ២០១៤ និង ការបញ្ចប់ពុម្ពអក្សរនេះក្នុងឆ្នាំ២០២០

Comments