ពុម្ពអក្សរខ្មែរយូនីកូដលើកទី១



ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​អក្សរ​ខ្មែរម៉ូតថ្មីៗ និង​សំបូរ​បែប ខ្ញុំបានឆ្លៀតពេលទំនេរខ្លះដើម្បីរៀន និងសាកល្បងធ្វើពុម្ពអក្សរខ្មែរយូនីកូដលើកទី១នេះឡើងសម្រាប់ចែកជូនបងប្អូនប្រើប្រាស់ទៅតាមតម្រូវការ​មួយ​ចំនួន​ដូច​ជា​ការ​បន្ថែមអក្សររចនាលើរូបភាព ធ្វើក្របសៀវភៅ និងខិតបណ្ណ័ជាដើម …


ថ្ងៃ​នេះ​ខ្ញុំ​សុំ​ចែក​ជូន​នូវ​ពុម្ព​អក្សរ​មួយ​មាន​ឈ្មោះ​ថា «អាយកម្ពុជា០០១_អូរជ្រៅ» ដែល​បានចម្លងគំរូ និងបានធ្វើឡើង​តាមពុម្ព​អក្សរ «ប្រជុំចម្រៀងសម័យ» ជារូបភាពខាងលើ 
ដែលជាពុម្ពអក្សរបានសរសេរឆ្លាក់លើគំរបថាសចម្រៀង ពីសង្គមចាស់មក (ខ្ញុំមិនទាន់កើតផង) ដោយមានបង្ហោះតាមអ៊ីនថើណែត ដោយខ្ញុំដឹងថាមិនទាន់មានជាអក្សរយូនីកូដនៅឡើយផង ។ ខ្ញុំបានសម្រេចិត្តធ្វើពុម្ពអក្សរ​លើទីមួយ​របស់ខ្ញុំនេះ​ជា​លក្ខណៈ​ជ្រុង មាន​ជ្រុង​ខ្លះ កោង​ខ្លះ និង បានកែឆ្នៃ កាត់ត រួមបញ្ចូលគ្នាជាមួយពុម្ពអក្សរ AKbalthom Ream របស់លោក នៅ សំណាង ។


អំពីពុម្ពអក្សរ
​     អូរជ្រៅ
ជាស្រុកមួយស្ថិតនៅក្នុង សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ោយ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ដែលជាទីកន្លែងខ្ញុំបានរស់នៅ និងរៀនសូត្រតាំងពីក្មេងមកម្លេះ ដើម្បីជារំលឹកអនុស្សាវរីយ៍ចាស់ៗ ដោយហេតុនោះ
ខ្ញុំបានសម្រេចចិត្តដាក់ឈ្មោះ
ពុម្ពអក្សរខ្មែរយូនីកូដថ្មីមួយនេះ ថា iKampuchea001_O'Chrov.ttf  អាចប្រើប្រាស់បានលើ
Microsoft Office, Photoshop CS4, CS5, CS6 ...
រចនាដោយ លោក ឆូយ ប៊ុនសុខហេង ជានិស្សិតឆ្នាំទី២ ឆមាសទី១ នៃវិទ្យាស្ថានមួយ
នៅទីក្រុងភ្នំពេញ បច្ចុ​ប្បន្ន ។ កាលបរិច្ឆេទផលិត ២៥ កក្កដា ២០១៤ ។

សូមទាញយក និងប្រើប្រាស់ដោយរីករាយ ខ្ញុំបើកចំហរចិត្តរាល់ការរិះគុណរបស់បងប្អូន ។

http://www7.zippyshare.com/v/48963706/file.html

រូបភាពនៃពុម្ពអក្សរខ្មែរយូនីកូដ
https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-xpa1/v/t34.0-12/10475678_10152747106819050_1208551455_n.jpg?oh=d9de0d1f42131b49305a94f4a448887c&oe=53E8C745&__gda__=1407778088_1056975769676f1f11851deef90baf82

[Android] ពុម្ពអក្សរ សម្រាប់ទូរស័ព្ទ nokora & beatsaudio

ប្លក់អាយកម្ពុជា 
សូមចែកជូនកំណែពុម្ពអក្សរសម្រាប់ទូរស័ព្ទអ៊ែនដ្រយដ៍បែបថ្មី​មួយ
ដោយមានលាយបញ្ចូលគ្នាពុម្ពអក្សរខ្មែរ (Nokora) និងអក្សរអង់គ្លេស​ (beatsaudio)
 

ចំណាំ​​​ : ត្រូវចុចប៊ូតុងនេះដើម្បីទាញយក
http://www25.zippyshare.com/v/51088919/file.html
 Name: khmer_nokora&beatsaudio_font.rar
Size: 0.21 MB
Uploaded: 01-07-2014 19:21
ការដំឡើង: CWMrecovery or TWRPrecovery

រូបភាព
 
 

Credit to : brother Chhoy Bun Sok Heng
donate to : 098 408 468 / 092 482 402

របៀប Flash Update និងតម្លើងខ្មែរលើទូរស័ព្ទ Sony Lt21ii Version 4.1.2


តម្រូវការ
១- ទាញយក Flashtoolដើម្បី Flash Firmware 
(Flashtool_driver_needed) 
២  ទាញយក Firmware ដើម្បីដំឡើងលេខកំណែទូរស័ព្ទ ៣ ប្រើកម្មវិធី Vroot Kingoroot ដើម្បី ROOT ទូរស័ព្ទ 
3- ទាញយក ពុម្ពអក្សរយូនីកូដ Sony_Khmer_Font.zip 
4-ទាញយក RootExplorer  សម្រាប់កែប្រូ System Font
5- ក្តារចុច  ទាញយក និងដំឡើង

វិធីធ្វើ
ជាដំបូងInstall Flashtool ដែលបានដោនឡូតរួចរាល់នៅពេល Install រួចហើយពេលនោះអ្នកចូលទៅមើលក្នុង Local Disk (C) នឹងឃើញ Folder Flashtool រួចចូលទៅFolder Flashtool > Firmware រួច Copy Fimware ដែលបានដោនឡូតរួចចូលទៅក្នុងFolder Firmware នោះនៅពេលអ្នកCopy រួចរាល់ហើយនោះសូមត្រលប់មកបើ Folder Flashtool រួចបើកកម្មវិធីFlashtool
បន្ទាប់មកធ្វើការ Flash វាដោយចុចទៅលើរូបរន្ទះបាញ់ រួចជ្រើសរើស Firmware
Ok សូមបិទទូស័ព្ទនៅពេលវាបង្ហាញសញ្ញាអោយចុច បុតុង ត្រលប់ក្រោយ អោយជាប់តែដោយសារតែទូស័ព្ទ Model នេះ មិនមានបុតុងត្រលប់ក្រោយយើងអាចប្រ Volum ក្រោមមកជំនួសរួចដោតដុយ USB វានឹងដំនើរការដោយស្វ័យប្រវត្ត
បន្ទាប់មកធ្វើការតម្លើងខ្មែរ
ជាដំបូង Rootទូរស័ព្ទរបស់អ្នក ជាមួយនឹងកម្មវិធី Vroot រួច
Copy Font sony 4.1.2 ទៅក្នុង SDcard បន្ទាប់មកInstall Rootexplorer.apk ហើយនិង Phum keyboad .apkទៅក្នុងទូរស័ព្ទរបស់អ្នក រួចចូលទៅក្នុង កម្មវិធី Rootxplorer sដែលនៅក្នុងទូរស័ព្ទរបស់ដើម្បើ Copy Font sony 4.1.2 ហើយ Past ទៅក្នុង
System > Font បន្ទាប់ Restart ទូរស័ព្ទមួយជាការស្រេច 
 បញ្ជាក់ ត្រូវការ Set Permision ផងបើចេះ



(ចេញថ្មី) ក្តារចុចខ្មែរ និងបរទេស iKeyboard_Android_Khmer

ក្តារចុចឆ្លាតវ៉ៃរបស់ប្រតិបត្តិការណ៍អ៊ែនដ្រយដ៍ចេញថ្មីមួយ មានឈ្មោះថា iKeyboard (Android)
ដោយផលិតករ (Developer) បានដាក់បញ្ចូលនូវក្តារចុចភាសាខ្មែរមកជាមួយគួរចាប់អារម្មណ៍ និងមានភាពរហ័សក្នុងវាយពាក្យដោយមានលក្ខណៈស្រដៀងទៅក្តារចុចរបស់ iOS ផងដែរ ។
បើអ្នកចាប់អារម្មណ៍ និងចង់កម្មវិធី iKeyboard នេះ សូមទាញយកនៅខាងក្រោមនៃអត្តបទនេះ
រូបភាព របៀបដំឡើង សូមអានតាមរូបខាងក្រោម
ទី១ ទាញយក iKeyboard និង ដំឡើងដូចកម្មវិធីទូទៅ 







ទី២ កំណត់ការតាមការណែនាំរបស់កម្មវិធី ជាភាសាខ្មែរ ឬ ភាសាអង់គ្លេស 













ទី៣ កំណត់ក្នុងការកំណត់ (Settings)
- ភាសា និង ការបញ្ចូល (Language & Input )
- ជ្រើសរើសយក iKeyboard ខ្មែរ (កម្ពុជា)
-ដូចរូបខាងក្រុោមជាការស្រេច ។





ទី៤ លិទ្ធផល និង ការសាកល្បងសរសរលើ​ សារ



ទី៥ ទាញយក និង និយាយថា សូមអរគុណ អាយកម្ពុជា 

Root LG G2 Running Android 4.4.2 Kitkat


របៀប ROOT ទូរស័ព្ទ LG G2 F320SLK តំណើរ KITKAT 4.4.2 
សូមទាញយកតំរូវការ និងអានការណែអោយបានលំអិតមុនពេល អនុវត្តដោយខ្លួនឯង

១.ទូរស័ព្ទ
-
ទូរស័ព្ទមានថ្មអោយ៥០% ឡើង
- សួមធ្វើការ Backup រាល់ឯកសារ និងអ្វីដែលសំខាន់របស់អ្នកទុកសិន
- ទូរស័ព្ទត្រូវបើក USB Debugging និង បើក Unkownsources ជាមុន
ដោយចុចលើ Build number ៧ដង​ បើមិនទាន់បង្ហាញ Developer Option 


- សូមទទួលខុសត្រូវលើខូចខាតដោយខ្លួនឯង
២.តំរូវការ និងការណែនាំធ្វើ ROOT - ទាញយក file សម្រាប់ ROOT

ចុចត្រង់នេះដើម្បីទាញយក                         (5$)

- ពន្លាត File ROOT ចេញ


- បើទូរស័ព្ទអ្នកបានបើក USB Debugging និង បើក Unkownsources រួចហើយ
ដោតទូរស័ព្ទភ្ជាប់ទៅកាន់កុំទ្យួរទ័រ ហើយចុច ROOT.BAT ដើម្បីដំណើរការ ROOT

- សូមអានតាមការណែនាំ លើ COMMENDER ខាងក្រុោម និង
Press any key to continue ...


Press any key to continue ...


ក្រោយពេលទូរស័ព្ទអ្នកបិទបើកឡើងវិញ នោះអ្នកនឹងឃើញ Superuser លើអេក្រងទូរស័ព្ទហើយ


កម្មវិធីវិធី ROOT នេះ ក៏អាចប្រើប្រាស់ និង ROOT លើទូរស័ព្ទ
LG Optimus G G2, G pro 2 និង G Plex បានផងដែរ 




ចុចត្រង់នេះ សម្រាប់ custom recovery  (APK)