ប្រវត្តិរូបពីខ្ញុំ

   *  ឈ្មោះក្នុងបញ្ចីជាតិ          : ឆូយ ប៊ុនសុខហេង  CHHOY BUN SOK HENG
·  *  ថ្ងៃខែឆ្នាំកំណើត   : ០៤​ មិនា ១៩៨៨ ក្រោយសម័យប៉ុលពត (បើបូកលេខនេះចូលគ្នាសូន្យម៉ង)
·  *  ស្រុកកំណើត      : ទីរួមខេត្តបាត់ដំបងបណ្តូលចិត្តអើយ
·  * ទីលំនៅអចិន្រ្តៃយ៍   : នៅក្រុងប៉ោយប៉ែតបាយមិនឆ្អែតផឹកទឹកថែម ខេត្តបន្ទាយមានជ័យ  
                                                                                                (ជាប់ទល់ដែនថៃជាមួយគ្រួសារ)

· *  អំពីគ្រួសារខ្ញុំ មានសមាជិកគ្រូសារ ៨នាក់ បងប្អូន៦នាក់ ខ្ញុំកូនទី៥ធ្លាប់អតិតកូនប្រុសពៅដែរ ក្នុងគ្រសារ ឥលូវប្អូនស្រីខ្ញុំស្នងតំណែងហើយ
-ឳពុកឈ្មោះ                              ឆូយ ប៊ុនវុទ្ធ        (មុខរបរ រត់ម៉ូតូឌុប)
-ម្តាយឈ្មោះ                             យី ស្រី              (មុខរបរ លក់បាយម្ហូបនៅផ្ទះ)
-បងស្រីធំឈ្មោះ             ឆូយ ប៊ុនសំណាង           (អាជីវកម្មខ្នាតតូចជាមួយគ្រួសារគាត់)
-បងប្រុសទី២ឈ្មោះ                    ឆូយ ប៊ុនគីរី        (គ្រូបង្រៀននៅសាលាឯកជន)
-បងប្រុសទី៣ឈ្មោះ        ឆូយ ប៊ុនសុជា    (អាជីវកម្មខ្នាតតូចជាមួយគ្រួសារគាត់)
-បងប្រុសទី៤ឈ្មោះ        ឆូយ ប៊ុនសុខវន (សហការណ៍ការងារជាមួយ បងប្រុសទី៣)
-ប្អូនស្រីពៅសំណពចិត្តឈ្មោះ   ឆូយ ប៊ុនម៉ីលី         (កំពុងសិក្សាថ្នាក់៥ និងភាសាចិន)

· * កំរិតវប្បធម៌ និងប្រវត្តិនៃការសិក្សា : បានបញ្ចប់ថ្នាក់វិទ្យាល័យក្នុងឆ្នាំ២០០៩-២០១០​    
-ក្រោយពីបានបញ្ចប់ថ្នាក់វិទ្យាល័យ ហើយដោយសារតែសណ្ឋានភាពគ្រួសារខ្វះខាត
និងមិនអាចផ្គត់ផ្គង់ដល់ការសិក្សាបន្តខ្ញុំនៅឡើយ ទើបខ្ញុំសម្រេចចិត្តពន្យាពេលមួយអន្លើសិន

 រយៈពេលពីរ បីខែរបន្ទាប់ក៏បានទទួលពាក្យដើម្បើប្រលងយកអាហារូបករណ៍នៅសកលវិទ្យាល័យកម្ពុជា(UC) ភ្នំពេញ ផ្នែកអក្សរសាស្រ្តអង់គេ្លស និងតែទឹកកក(អាយធី)ក្នុងឆ្នាំ២០១០នោះដែរ។ ប៉ុន្តែ

      ជាអកុសល្យត្រូវធ្លាក់ជាស្រេចម៉ាស្អាត ។  ពេលនោះហើយដែលត្រលប់មកផ្ទះវិញ និងត្រលប់ 
​      ទៅភ្នំពេញវិញ ដើម្បីស្វែងរកការងារដោយខ្លួនជាប់លុយតែ១០.០០០០៛
ដោយមានធ្លាប់មិត្តភក្តិតាមទូរស័ព្ទយូរដែរខ្ញុំបានសុំគាត់ស្នាក់នៅ តាមយាន្តឋានមួយ​​ និងសមាគមន៍ចិនមួយក្បែរវត្តឧណ្ណាលោម
និងវត្តមួយទៀតវត្តសារាវន័្ត ឥលូវប្តូរឈ្មោះជា សារាវន្ត័តេជោ ដោយបានស្គាល់ល្បងមួយអង្គនាម ភិក្ខុ យិន សុគន្ធ (០៦៨ ៨០១ ៣៤៣)
 ល្បងបានជួយផ្តល់ជាអាហារបានមួយពេលដែរ (ហើយកាលពីខែកុម្ភៈ ២០១២នេះ​ បានទៅជួបល្បងទៀតសែនសប្បាយចិត្តណាស់)។
[...]ទាំងបន្តរកការងារជាមួយមិត្តខ្ញុំជិះម៉ូតូចុះឡើងច្រើនកន្លែងនៅភ្នំពេញ និយាយសរុបមកការងារនៅទីក្រុងគឺទាបទាអ្នកមានចំនេះដឹងខ្ពស់
និងខ្ញុំគ្មានបទពិសោធន៍យូរឆ្នាំ ។
[...]ក៏ត្រលប់មកប៉ោយប៉ែតវិញរង់ចាំ...អស់រយះមួយឆ្នាំពេញក្នុងស្វែងរកការងារធ្វើ ។
សូមញញឹមមួយសិន ហើយឥលូវនេះ

· * មុខរបរការងារ  ជាបុគ្គលិកធ្វើការក្រៅម៉ោងជាមួយ អង្គការ គ្រីស្ទបរិសទ័បំរើកម្ពុជា CCFC (Christian Care For Cambodia)
នៅក្រុងប៉ោយប៉ែត គឺជាអង្គការមួយដែលជួយពង្រឹងទៅលើវិស័យកីឡា
និងជួយឧបត្តម្ថជាសំភារៈសិក្សាដល់កនក្មេងកុមារនៅសាលារៀន

ចុះអប់រំនិងលើកទឹកចិត្តដល់ជនញៀនថ្នាំ នៅមន្ទីសង្គមកិច្ចផ្តាច់ញៀន នៅខេត្តបន្ទាយមានជ័យ...។

·         បទពិសោធ ​​​
-បន្តជាគ្រូបង្វឹកស្មគ្រ័ចិត្ត កីឡាបាល់ទាត់ដល់ ក្មេងប្រុសៗអាយុក្រោម១៣,១៥,១៧ឆ្នាំ ក្មេងស្រីអាយុក្រោម១៥ឆ្នាំ តាំងពីឆ្នាំ២០០៦-បច្ចុប្បន្ន
(ហើយខ្ញុំបាទ ក៏កំពុងគិតចង់ស្វែងរកអ្នកជំនួយឧបត្ថម្ភសម្រាប់ពួក តែមិនដឹងធ្វើការទំនាក់ទំនងដោយរបៀប និងវិធីណាមួយឡើយ)

-ជាកីឡាករ រត់ចំងាយ១០គ.ម ពោធិ៍សាត់១ សៀបរាម២  ២០១១ (ថ្មីៗនេះ នឹងទៅប្រកួតរត់នៅកំពង់សោម ១០.៥គ.ម ១១ មិនា២០១២)
-ធ្លាប់ជាគ្រូបង្ហាត់ភាសាអង់គ្លេសស្មគ្រ័ចិត្ត នៅសាលាEWB (Education With Border) ស្រដៀងជាសាលាអង្គការដែរ ២ឆ្នាំ ២០០៩-២០១០ ។
-ធ្លាប់ជាសិក្ខាកាមថ្នាក់សង្គ្រោះបន្ទាន់ និងជំនួយការឡានសង្រ្គោះបន្ទាន់ដែរ ២០០៩ ។ […]

· * ចំណង់ចូលចិត្ត  លេងកីឡាបាល់ទាត់(ទាំងការប្រកួត) ហាត់ជិះកង់ចំងាយ ហាត់រត់ចំងាយ និយាយាលេងសើច និងចូលចិត្តបង្កើតស្មាមញញឹមដល់អ្នកដ៏ទៃដែលនៅក្បែរខ្លួនខ្ញុំ (ហាមអៀនណាបើមានឱកាសជួបខ្ញុំ ហាហា)
ចូលចិត្តរុករករៀនរាវរុះរើ រួសរាយរាក់ទាក់ ចង់ទំនាក់ទំនង បើពាក្យឆ្គមឆ្គងកុំប្រកាន់ខឹង អ្នកណាខ្ញុំមិនដឹង បើខ្ញុំចង់បង្កើតល្អជាងបង្កើតសត្រូវ
ហ្អេរ៍! ម៉េចធ្វើមុខក្រម៉ូវ សើចមួយមកថតមួយ ហាហា ។

ពិសេសជានេះ ខ្ញុំពេញចិត្ត និងចូលចិត្តរៀនពីការរចនា (Designs)តាំងពីក្មេងមកម្លេះ និងស្រាវជ្រាវអ្វីដែលទាក់ទង់និងផ្នែកឌីហ្សាញនេះ...
កាលខ្ញុំមានអាយុ១៣ឆ្នាំខ្ញុំពិតចង់មានកុំព្យួរទ័រមួយណាស់ ហើយឥលូវនេះខ្ញុំមាន
Laptop ជជុះមួយ acer Aspire 5610z HHD80
RAM1.0GB CPU T2080 @1.73GHz ($200 បង់រំលួស ៥ខែ) ម៉ាង៉ៃចុចរាវរួសរើចង់ខ្ទេចខ្ទីហើយ ។
ក៏ពិសេសជាងនេះទៅទៀតគឺ ចូលចិត្តរៀនពីអ្នកនៅជុំវិញខ្លួន
(បើសិនគាត់ចេះ ខ្ញុំក៏ចង់ចេះដូចគាត់ដែរ បើគាត់ពេញចិត្តបង្រៀនវិញ ខ្ញុំពិតរំភើបចិត្តណាស់)។

· *  បំណងសម្រាប់ជីវិតទៅអនាគត ចង់ចែករំលែក បង្ហាត់បង្រៀនដល់អ្នកដទៃនូវអ្វីដែលខ្លួនចេះ ហើយគ្មានចង់ធ្វើអី្វក្រៅពីនេះទេ...ព្រោះអីខ្ញុំគិតថាបើយើងចង់អោយប្រទេសខ្ញុំអត់មានអវិជ្ជាទេ​ ទោះបីខ្ញុំមិនចេះខ្លាំងតែចង់ណាស់ ចុះលោកអ្នកបងប្អូន មិត្តៗ គិតម៉េចវិញ?
*តើលោកអ្នកបងប្អូន និងមិត្តមានគំនិតដូចខ្ញុំទេ?

(សម្រាប់ប្លក់នេះបើខ្ញុំចេះអ្វីថ្មីទៀត ចាំខ្ញុំសរសេរអត្តបទផ្សាយបន្លែម)


ប្រសិនបើមានចំណាប់អារម្មណ៍ សូមទំនាក់ទំនង និងចូលរួមជាមួយខ្ញុំ
 ពីខ្ញុំ យុវជនដល់ដែន

ឆូយ ប៊ុនសុខហេង
០៩២ ៤៨២ ៤០២
| ០៩៨ ៤០៨ ៤៦៨
  សូមអរគុណ

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក