About

សួស្តី! សូមស្វាគមន៍ និង​សូម​អរគុណ​ដែល​បាន​ចូល​អាន​ពី​ប្លក់ថ្មី​របស់​ខ្ញុំ​អាយ​កម្ពុជា "ពី​ខ្ញុំ​រៀន​ជាមួយ​អ្នក" ខ្ញុំ​សូម​និយាយ​តាម​ការ​ពិត​ខ្ញុំ​គ្មាន​ចេះ​អី​ទេ​អំពី​អាយធី​នេះ គឺ​ដោយ​គ្រាន់តែ​ខ្ញុំ​ចង់​សាកល្បង​រៀន​រចនា និង​ចង់​សិក្សា​អំពី​អាយធី​នេះ​ណាស់​ហេតុ​ដោយ​ខ្ញុំ​មិន​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​នៅ​ឡើយ​ក៏​មិន​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ទេ កុំ​ថា​ថ្នាក់​នៅ​សកល​សូម្បីតែ​សាលា​ឯកជន​ដែល​មាន​តម្លៃ​ល្មម​គួរ​ ក៏​មិន​អាច​ដែរ​មិនមែន​ជា​ការ​រអ៊ូរទាំ​ទេ !

បាទ អ្នកណា​មិន​ចង់​រៀន​ចង់​ដឹង ធ្វើ​ម៉េច​បើ​ជីវភាព​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង ចិត្ត​តែង​រំពឹង​ពេលណា​ពេល​នឹង​មិន​ចាំ​វាសនា បើ​មាន​លុយ​រៀល​ឬ​ក៏​ដុល្លា មិន​ចាំ​ឡើយ​ណា​ទៅ​រក​សាលា​ដើម្បី​សិក្សា​អាយធី​ដូច​អ្នក​ ។ហើយ​សព្វថ្ងៃ​ខ្ញុំ​កំពុង​រៀន​ពី​ក្រុម “ចែក​គ្នា​និយាយ​អាយធី” លើ​បណ្តេញ​សង្គមFacebook និង​រៀន​ពី​លោក​គ្រូ​តា Google និងYoutube ហើយ​តាម​គេហទំព័រ​បងប្អូន​ខ្មែរ​មួយ​ចំនួន​ទៀត​ផង​ដែរ​សូម​សរសើរ​ពួកគាត់​ដោយ​ទឹកចិត្ត​ជា​ខ្មែរ​ដូចគ្នា ។

ថ្មីៗ នេះ​ក៏​កំពុង​ស្វែងរក​ដៃគូ​ក្នុង​រចនា និង​សុំ​រៀន​ជាមួយ​ពួក​គាត់​ផង​វិញ មិន​ថា​លោកអ្នក​បងប្អូន​ ឬ​មិត្តៗ​ណា​ដែល​ពូកែ មិន​ពូកែ​ខ្ញុំ​ពិត​ចង់​សហ​ការណ៍​សិក្សា​ជាមួយ​គ្នា ដូច​បាវចនា​ខ្ញុំ “ពី​ខ្ញុំ​រៀន​ជាមួយ​អ្នក” ។


៙ គោលបំណង​ខ្ញុំ​ក្នុង​ការ​បង្កើត​ប្លក់​មួយ​នេះ​គឺ​៖
១ សាកល្បង​រៀន​ធ្វើ​ប្លក់​មួយ តាម​គេ​តាម​ឯង ព្រោះ​ខ្ញុំ​ច្រណែន​ពួក​គាត់​ណាស់ ។
២ ចង់​ចែកចាយ​រំលែក​ព័ត៌មាន និង​ចេះ​ដឹង​តិចតួច​ទទួល​បទពិសោធន៍​ថ្មី​ជាមួយ​ការ
រុករក​លើ Internet អំពី​អាយធី និង​អ្វីថ្មីៗ​ដែល​ខ្ញុំ​ទើប​តែ​ចេះ ។
៣ រៀន​សរសេរ​ជា​អត្ថបទ​ខ្លីៗ​អំពី អាយធី សុខភាព កីឡា និង​កំសាន្ត​ផ្សេងៗ ។ល។

ប្រហែល​ជា​ខ្ញុំ​អាច​រៀ​ពី​លោកអ្នក​បងប្អូន​បាន​ផង​ដែរ​ដោយ ទឹកចិត្ត​នៃ​ការ​ចែករំលែក​នេះ




៙ តើ​បាវចនា អាយ​កម្ពុជា «ពី​ខ្ញុំ​រៀន​ជាមួយ​អ្នក» នេះ​មាន​ន័យថា​ដូចម្តេច?
បាទ ឃ្លា​នេះ​គឺ​គ្រាន់​ជា​ពាក្យ​ខ្មែរ​យើង​សាមញ្ញ​ធម្មតា​ទាំង​សរសេរ​ខុស​វេយ្យាករណ៍​ផង ប៉ុន្តែ​សូម​ពិចារណា​បន្តិច​សិន ខ្ញុំ​ចង់​មាន​ន័យថា :
- អាយ (ភាសា​អង់គ្លេស​ប្រែ​ថា ខ្ញុំ)
- កម្ពុជា (ជា​ប្រទេស​កំណើត​របស់​ជនជាតិ​ខ្មែរ​គ្រប់​ប្រាណ)
- ពី​ខ្ញុំ (រូប​ខ្ញុំ​បាទ)
- រៀន (ការ​ស្វែងរក​ចំណេះដឹង ចង់​ចេះ ចង់​ដឹង ចង់​ធ្វើ…)
- ជាមួយ​អ្នក (គឺ​រាប់​ពីរ​នាក់​ឡើង​ទៅ ខ្ញុំ​និង​លោកអ្នក​បងប្អូន មិត្តៗ​ផង)
- អាយ​កម្ពុជា (ខ្ញុំ​ជា​កូន​ខ្មែរ​នៅ​កម្ពុជា)
- ពី​ខ្ញុំ​រៀន​ជាមួយ​អ្នក (រូប​ខ្ញុំ​បាទ​ចង់​រៀន​ចង់​ចេះ​ពី​លោកអ្នក​បងប្អូន​និង​មិត្តៗ)
សូម​មេត្តា​ជួយ​ជា​មតិ ត្រង់​សម​ឬ​មិន​សម សូម​មេត្តា​ប្រាប់​ខ្ញុំ​ផង​​។
សូមអរគុណ!

Comments

Archive

Contact Form

Send