ការបង្កើតរូបភាព គួរអោយទាក់ទាញលើផ្ទាំងបណ្តាញសង្គម FacebookTimelineរបស់លោកអ្នក

ឥលូវនេះដូចលោកអ្នកបានដឹងហើយថាបណ្តាញសង្គមFacebookបានផ្លាស់ប្តូររូបរាង្គជាFacebookTimeline
ព្រមមានលក្ខណៈរូបផ្ទាំងខាងលើថ្មីទៀត(Profile cover feature)ដែលលោកអ្នកអាចដាក់បញ្ចូល(Upload)
រូបភាពណាមួយដែលលោកអ្នកពេញចិត្តជំនួសទម្រង់ផ្ទាំងរូប(Profile photo)  ។ 
ការប្រើប្រាស់លក្ខណៈទ្រង់ទា្រយរូបបែបនេះគឺលោកអ្នកតែងតែចង់អោយវាមានការទាក់ទាញ
និងការចាប់អារម្មណ៍ជាខ្លាំងនូវទម្រង់ផ្ទាំងរូប(Profile picture)

ពីសំណាក់មិត្តភក្កិរបស់លោកអ្នក(ក៏អាចជាការអួតគ្នាដែរមែនទេ)?

ប៉ុន្តែពេលខ្លះ ខ្ញុំមានអារម្មណ៍ធុញក្នុងការផ្លាស់ប្តូរអារូបផ្ទាំងខាងលើ(Profile cover)នេះណាស់ព្រោះខ្ញុំអត់សង្ហារ ណាមើលទៅវាមានរូបរាង្គជាផ្ទាំងចតុកោណសមញ្ញធម្មតាៗ​ ស្រដៀងគេឯងដែរនុង។
បាទ! ថ្ងៃនេះ ក្រោយពីការចំណាយពេលរុករករាវរុះរើសរៀនលើប្រពន្ធ័Internet ជាមួយលោកគ្រូតាGoogle.com ខ្ញុំក៏បានឃើញរបៀបបង្កើតរូបភាពដែលគួរអោយទាក់ទាញនេះមួយមកចែករំលែក
លោកអ្នកអោយចេះដែរទៅបងអើយ ដែលជាភាសាអង់គេ្លសថា(How to Create Creative Photos for your Facebook Timeline ) ។ 
ជាដំបូង! សូមពិនិត្យរូបផ្ទាំងខាងលើ(Profile cover photo)ទាំងនេះរបស់មិត្តភក្កិខ្ញុំ ដែលបានរកឃើញលើគេហទំព័រGoogle Web. 
(ហាហាខ្ញុំអត់ស្គាល់ពួកគាត់ទេ និយាយអោយបានសើចតើ)






អ៊េមៗៗមែន បាទខ្ញុំនឹងប្រាប់លោកអ្នកពីវីធីក្នុងរចនារូបផ្ទាំងខាងលើ(Cover photo)ដែលគួរទាក់ទាញសំរាប់ទម្រង់ផ្ទាំងរូប(Profile photo)របស់លោកអ្នក :
នេះលោកអ្នកអាចរចនា-បង្កើតបានយ៉ាងងាយៗ វាគ្រាន់តែមានរូប ២ផ្សេងគ្នាគឺទម្រង់ផ្ទាំងរូប(Profile photo)១ និងរូបផ្ទាំងខាងលើថ្មី( Cover photo)២ ដាក់វាអោយមានលក្ខណៈចូលផ្ទៃគ្នា(អោយស៊ីគ្នា)ប៉ុណ្ណោះ ។
ខ្ញុំសូមបញ្ជាក់នឹងមុនអាន និងរចនាតាមជំហាននីមួយៗខាងក្រោមនេះ គឺយើងត្រូវចេះប្រើកម្មវិធីកាត់រូបភាព(Photoshop CS2 ,3 ,4 ,5 ,5.1)
មួយណាក៏បានតាមការចូលចិត្តប្រើប្រាស់។
១. សូមជ្រើសរើសរូបមួយដែលលោកអ្នកចង់ដាក់ជារូបផ្ទាំងខាងលើថ្មី(Cover photo), ហើយប្តូរជាទំហំបណ្តោយទទឹងប្រវែង ៨៥៣x៣១៥ ផីចសែល(pixel)
២ សូមជ្រើសរើសកាត់ត្រង់ចំនុចណា និងរូបរាង្គដែលលោកអ្នកចង់បាន...
 ចំណាំ :-
១. ដូចដែលរូបភាពអ្នកបានឃើញនេះ សំរាប់រូបផ្ទាំងខាងលើថ្មី(Cover photo), ប្តូរទំហំបណ្តោយទទឹងប្រវែង ៨៥៣x៣១៥ ផីចសែល(pixel)ជាដាច់ខាត ។
ដូចនេះ លោកអ្នកគ្រាន់តែប្តូរទំហំផ្ទាំងថ្មីលើ(Photoshop CS2 ,3 ,4 ,5 ,5.1)មួយណាក៏បាន រឺកាត់ត្រង់ចំនុចដែលពេញវចិត្តតាមទំហំខាងលើនេះ ។
២.​ សូមប្តូរទំហំអាទម្រង់ផ្ទាំងរូប(Profile photo)វិញម្តង, ទំហំបណ្តោយទទឹងប្រវែង ១៨០x១៥៥ ផីចសែល(pixel)វាស់ទាំងគេមបន្ទាត់បៃតង់ពទ្ធ័ជុំវិញ ។
 តាមពិតទំហំពិតគឺ១២៤x១៣៣ផីចសែល(pixel)រួមទាំងគេមបន្ទាត់បៃតង់ពទ្ធ័ជុំវិញ, ប៉ុន្តែដោយសារFacebook មិនអនុញ្ញាត្តិអោយដាក់បញ្ចូល(Upload) ទើបយើងគួរកំនត់បណ្តោយ១៨០ផីចសែល(pixel)នេះ ទទឹងតាមការគួរ​ ។
-សូមបញ្ចាក់បន្ថែមពីលើតិចទៀត ត្រង់អាទម្រង់ផ្ទាំងរូប(Profile photo)នេះវាមានលក្ខណៈស៊ាំញ៉ាំបន្តិចក្នុងសារ៉េរាង្គវា
(សូមអរភ័យទោសចំពោះ លោកអ្នកដែលចង់រចនាដែរតែអត់ចេះប្រើកម្មវិធីកាត់រូបភាព(Photoshop CS2 ,3 ,4 ,5 ,5.1)មួយណាសោះ បាទសូមមេត្តាព្យាយាមើលើកក្រោយ បើចេះអួតខ្ញុំវិញផង សូមអរគុណ)
បាទខ្ញុំសង្ឃឹមថាប្រាកដជាលោកអ្នកអាចរចនាគួរអោយទាក់ទាញជាងរបស់ខ្ញុំ បាទចាំអីទៀតសាករចនាបង្កើតមួយដែរទៅ មានអស់លុយណា ។
៣. បាទឥលូវនេះ លោកអ្នកដាក់បញ្ចូល(Upload)រូបទម្រង់ផ្ទាំងរូប(Profile photo)១ និងរូបផ្ទាំងខាងលើថ្មី( Cover photo)ចូលក្នុងទម្រង់ផ្ទាំងមុខសៀវភៅ(Facebook profile)លោកអ្នកបានហើយ ។
 តាមពិតខ្ញុំមិនចេះអីខ្លាំងណាស់ទេ តែបើលោកអ្នករៀនជាមួយខ្ញុំ (គឺទាំងអស់គ្នា)ទៅវិញទៅមកចេះដែរហើយ មែនទេ? តើលោកអ្នកគិតដូចដែរទេ?
នេះទំហំគំរូរូបខ្ញុំដែលអ្នកអាចទាញយកទៅកែបាន ដោយគ្រាន់តែប្រើទំហំនេះ
សូមរីករាយ និងសាកល្បងជាមួយខ្ញុំ :D


ហ្គេមកំសាន្ត "កំពូលអ្នកប្រយុទ្ធ" ( KOF vs DNF) 2in1

តើលោកអ្នកធ្លាប់បានលេងហ្គេមទាំងនេះដែររឺទេ? ពិតជាធ្លាប់មានហើយតាមមើល​។
 ប្រសិនលោកអ្នកមិនទាន់បានលេងហ្គេមទាំងនេះទេ​តើលោកអ្នកនៅចាំអីទៀតបានទៅទាញយកហើយលេងនិងគេដែរ កុំគ្រាន់តែអានលេង លេង! 
ហើយហ្គេមទាំងនេះពីតជាធ្វើលោកអ្នកសប្បាយមួយបែបផ្សេងផងដែរ ។
 តោះ! ទៅទាញជាមួយខ្ញុំនៅខាងក្រោម
នេះជាហ្គេម " កំពូលអ្នកប្រយុទ្ធ" (The King Of Fighter 0.96)
នេះជាហ្គេម " កំពូលអ្នកប្រយុទ្ធ"(The King Of Fighter 1.6)

របៀបកំនត់ ការជជែកកំសាន្តលើបណ្តាញសង្គម មុខសៀវភៅ(Facebook Limited Chat)

  តើលោកអ្នកចូលចិត្តការសរសេរសារជជែកកំសាន្តលើបណ្តាញសង្គមFacebookមែនទេ? 

ប៉ុន្តែពេលខ្លះលោកអ្នកអាចធុញត្រាន់ក្នុងសរសេរសារតមវិញ 

រឺមួយក៏លោកអ្នកអាចមានការជជែកច្រើនពិបាកក្នុងការ

ឆ្លើយតមវិញាបានយ៉ាងរហ័សនោះ ដែលអាចបណ្តាលអោយលោកអ្នក

មិនបិទ(Go Offline)មួយខណៈពេលសិន ។ ឥឡូវកុំភ័យអី អាយកម្ពុជា

ទើបបានរកឃើញនួវកូនគន្លិះមួយអំពីFacebook Chat. ខ្ញុំសូមបង្ហាញជូន

នៅរបៀបកំនត់ចំនូនអ្នកជជែកនេះ ដូចខាងក្រោមនេះ ៖

១ ចុចរូបកូនសោរខ្ចៅ

២ ជ្រើសយកពាក្យ ( Advanced Seetting..)


៣ លើផ្ទាំង Advanded Chat Setting មាន

 All your friends see you except... (បើកការជជែកកំសាន្ត)

*  សូមជ្រើសរើសយក Only some friends see you..

(កាកំនត់ការជជែកកំសាន្ត)

              [សូមជ្រើសរើកបន្លែមមិត្តរបស់លោកអ្នកដែលចង់ជជែកជាមួយ] 

No one see you offline ( go offine) (បិទការជជែកកំសាន្ត)

 ៤ ចុច Save ជាការស្រេចទៅហើយ ។ 


សូមរីករាយ ជាមួយការកំនត់ការជជែកនេះ 

ហើយលែងមានអ្នករំខានក្នុងសេសេរសារជជែកកំសាន្តជាមួយហានីនោះ 

ហាហាហាហ សូមអរគុណរាល់ការគាំទ្រប្លក់ខ្ញុំបាទ ។